អត្ថបទខ្លីនេះនិយាយអំពី ការចាក់លេងឌីវីឌីដែលមាន encryption ដាក់បង្កប់ក្នុងឌីវីឌីដើម្បីការពារយើងកុំអោយលួចចំលងទុក។ ចំពោះឌីវីឌីភាកច្រើននៅស្រុកខ្មែរ ទាំងឌីវីឌីដើមដូចជាឌីវីឌីខារ៉ាអូខេហាក់បីដូចជាពុំមាន encryption ទេ។
ប៉ុន្តែបើលោកអ្នកទិញឌីវីឌីរឿងអាគាំងដើមវិញ ៩៩%ពិតជាមានបង្កប់ encryption ជាមិនខាន។ ឧទាហរណ៍ថ្ងៃនេះខ្ញុំបានខ្ចីរឿងគំនូជីវចលជប៉ុនពីមិត្តម្នាក់មានចំនងជើង ខ្មោចក្នុងសំបកសែល (Ghost in the Shell)
ហើយបានសាកចាក់ជាមួយកាហ្វេន (Kaffeine)លើលីណាក់ស៊ូសសេ១០.១ ប៉ុន្តែជាការសោកស្តាយ វាពុំអាចចាក់បានឡើយ។
ក្រោយពីបានរុករកចំលើយជាមួយគូកឹលមក ទើបដឹងថាបញ្ហាដើមគឺមកពី ស៊ូសេអត់មាន libdvdcss ដែលជាបណ្ណាល័យចាំបាច់សំរាប់ ពន្លា encryption វិញ។
ដូច្នេះបើយើងចង់លេង ឌីវីឌីទាំងនោះបាន យើងត្រូវបញ្ចុល libdvdcss ដែលអាចទាញយកបានពី
http://download.videolan.org/pub/libdvdcss/1.2.9/rpm/libdvdcss2-1.2.9-1.i386.rpm។ អាចបញ្ចូលជាមួយនឹងការបញ្ជានេះ៖
$su
password [enter root password]
$rpm -ivh libdvdcss2-1.9-i386.rpm
សូមសាកល្បងចាក់ឌីវីឌីម្តងទៀតមើល តើលោកអ្នកមានបញ្ហាទៀតទេ?