សំណាងល្អ អ៊ូប៊ុនធូ មានកញ្ចប់មួយឈ្មោះ eclipse-cdt ។
យើងអាចបញ្ចូលវាដោយ ខំម៉ានដូចនេះ
sudo apt-get install eclipse-cdt
ពេលបើក Eclipse លើកក្រោយ ហើយបង្កើត project ថ្មី យើងនឹងឃើញស្រដៀងនេះ

This is the category in which all articles are published in Khmer.
សំណាងល្អ អ៊ូប៊ុនធូ មានកញ្ចប់មួយឈ្មោះ eclipse-cdt ។
យើងអាចបញ្ចូលវាដោយ ខំម៉ានដូចនេះ
sudo apt-get install eclipse-cdt
ពេលបើក Eclipse លើកក្រោយ ហើយបង្កើត project ថ្មី យើងនឹងឃើញស្រដៀងនេះ

នៅក្នុងមេរៀនមុន យើងបានឃើញឧទាហរណ៍កម្មវិធីតូចមួយ សរសេរជាមួយយ៉ាវា។ យើងបានបញ្ចប់មេរៀន ដោយចោលសំនួរថា “ហេតុអ្វីក៏យើងជ្រើសបំបែកកម្មវិធីដ៏តូចនោះជាពីរឯកសារ?” តាមពិតទៅ វាពុំមានជាអ្វីសំខាន់ ណាស់ណាទេ វាគ្រាន់តែជាការគិតថា បើធ្វើយ៉ាងនោះ វាមានផ្តល់ភាពងាយស្រូល ក្នុងការពិនិត្យកូតដើម។
យ៉ាវាកូតដើម (source code) តែងតែមាន ចុងកន្ទុយ (extention) .java ហើយឈ្មោះរបស់ឯកសារនោះ គួរចាប់ផ្តើមដោយអក្សរធំ ដោយconvention។ ចំនុចសំខាន់មួយទៀតដែលគួរគាត់ចំណាំគឺ ឈ្មោះរបស់ឯកសារត្រួវតែដូចនឹងឈ្មោះរបស់ class ។ បើសិនឃ្លាចុងក្រោយនេះមិនមានន័យចំពោះអ្នក សូមកុំទាន់បារម្ភ អ្វីៗនឹងបានច្បាស់លាស់ក្នុងពេលអនាគត។
ជាសង្ខេប ដើម្បីបង្កើតកម្មវីធិយ៉ាវា យើងត្រូវធ្វើតាម ៣ ដំណាក់កាល៖
១) សរសេរកូតដើម (souce code)
២) កំផាយកូតដើម
៣) បញ្ជាកូដដែលបានកំផាយរួចហើយ (Execute or run the compile code)

នៅក្នុងមេរៀនដំបូងនេះ យើងសន្មតថាលោកអ្នកបានបញ្ចូលយ៉ាវាកំផាយលើរទៅក្នុងមាស៊ីនកុំព្យូទ័រ
រួចហើយ។ ដូច្នេះ យើងអាចចាប់ផ្តើមសរសេរកម្មវិធីដំបូងបំផុត ដែលជាកម្មវីធីដ៏ល្បីល្បាញជាងគេគឺ
“Hello World”។
public class MyApplication {
public static void main(String[ ] args) {
HelloWorldProgram p = new HelloWorldProgram();
p.start();
}
}
សរសេរកូតដូចខាងលើ ហើយផ្ទុកវាជាឯកសារឈ្មោះ MyApplication.java
បន្ទាប់មក សូមសរសេរកូចដូចខាងក្រោមនេះ ហើយផ្ទុកវាជាឯកសារមួយទៀតឈ្មោះ HelloWorldProgram.java
public class HelloWorldProgram {
public void start() {
System.out.println("Hello World");
}
}
យើងកំផាយ (compile) ឯកសារទាំងពីរនោះដោយវាយពាក្យបញ្ជា៖
$ javac HelloWorldProgram.java
$ javac MyApplication.java
យើងអាចរត់ (run) កម្មវីធីដោយ៖
$ java MyApplication
បើសិនជាអ្នកមានចម្ងល់ថា ហេតុអ្វីក៏យើងចាំបាច់បំបែកកម្មវិធីដ៏តូចនេះជាពីរចំនែក?
ខ្ញុំនឹងបកស្រាយមូលហេតុនោះនៅពេលក្រោយ។
ចំពោះពេលនេះ សូមសាកល្បងកំផាយនិងរត់កម្មវិធី “Hello World”នេះ។ បើសិនជាមានចម្ងល់អ្វី
អ្នកអាចសួរមកបាន។
ជាធម្មតា ពេលខ្ញុំបញ្ចូល កញ្ចប់ថ្មីៗក្នុងអូផិនស៊ូស៊ី បើសិនជាមិនអាចរក binary rpm បានទេ ខ្ញុំតែងតែចងក្រង (compile) កញ្ចប់ទាំងនោះពីកូដប្រភពដើម។ កូដប្រភពដើម អាចត្រូវបានខ្ចប់ជា tar.gz ឬ .src.rpm។ ក្នុងករណីទីមួយ យើងគ្រាន់តែពន្លា កូដប្រភពដើម រួចបញ្ជា ./configure, make និង make install ជាធម្មតា។ ពេលនេះ ខ្ញុំសូមលើកយក វិធីចងក្រងកម្មវិធី ជាមួយនឹង កូដប្រភពដើម ខ្ចប់ជា .src.rpm។
$ rpmbuild -clean -rebuild packagename.src.rpm
ក្រោយពីបាន វាយពាក្យបញ្ជាខាងលើហើយ កញ្ចប់ binary RPM នឹងត្រូវបានបង្កើតក្នុង subdirectory នៃ ថត /usr/src/packages/RPMS/។ សូមពិនិត្យមើល ក្នុងថតដែលមានឈ្មោះ ចាប់ផ្តើមដោយអក្សរ i*** ឧទាហរណ៍ i386 ជាករណីរបស់ម៉ាស៊ីនខ្ញុំ។
ដោយ Magnus Hoglund
ទាញយកឯកសារ៖
banshee-0.11.2.tar.gz
banshee-offical-plugins-0.11.2.tar.gz
tar xzvf banshee-0.11.2.tar.gz
./configure
រត់៖
make
នេះជាការស្រេច សូមរីករាយសប្បាយជាមួយបានស៊ី!

អត្ថបទខាងលើបានបកប្រែពី Novel Cool Solution។ អត្ថបទដើមជាភាសាអង់គ្លេសអាចរកឃើញនៅទីនេះ។ វីធីរៀបរាប់ខាងលើ បានផ្ទៀងផ្ទាត់ដោយខ្ញុំបាទ ជាមួយអូផេនស៊ូសា កំណែ១០.១។ បើមិត្តអ្នកអានមានចម្ងល់ ឬបានឃើញភាពខុសឈ្គងមួយណា សូមមេត្តាអោយខ្ញុំដឹងផង។ អរគុណ៕