Category Archives: ភាសាខ្មែរ

Format Hard Disk with ext3

ដោយសារខ្ញុំបានប្រើប្រាស់ប្រព័ន្ធប្រត្តិប័ត្រការ Windows ជាយូលង់ណាស់មកហើយនោះ partitions នៃ hard disks ភាគច្រើនជា ntfs។ ថ្ងៃនេះខ្ញុំចង់បំលែង ntfs partition មួយមកជាលីណាក់ ext3 partition វិញដោយសារ hard drive ក្នុងលីណាក់ស្ទើពេញហើយ។​ តើយើង format partition ជាមួយលីណាក់ដោយរបៀបណា? គិតៗទៅ ខ្ញុំមិនដែលបានធ្វើពីមុនទេ។

ដំបូងខ្ញុំខំរកកម្មវិធី ដែលមកជាមួយ ខេឌីអ៊ី (KDE) តែរកមិនឃើញមានអាណាមួយសំរាប់ហ្វមមាត (format) សោះ។​ ប្រហែលជាមាន​ tools ឬកម្មវិធីខ្លះដែលអាចហ្វមមាត ដើរលើខេឌីអ៊ី ហើយខ្ញុំមិនបានបញ្ចូលវា ដូច្នេះបើលោកអ្នកដឹងឈ្មោះកម្មវិធីទាំងនោះ សូមមេត្តាប្រាប់ផង។ យ៉ាងណាមិញ​ ខ្ញុំបាន​សំរេចចិត្តប្រើ command-line ដើម្បីហ្វមមាតវា។​ ខ្ញុំស្ទើភ្លេចប្រាប់ថា ក្នុងប្រព័ន្ធលីណាក់ វាមានប្រភេទ partitions ជាច្រើន ដូចជា៖ Reiserfs (the default one that SuSE 10.1 uses), ext3, zfx,… ។ល។ ខ្ញុំជ្រើសយក​ ext3 ក្រោយពីបានធ្វើការស្រាវជ្រាវបន្តេចបន្ទួច ហើយចំពោះភាពខុសគ្នានៃប្រភេទ partitions ទាំងនោះ ខ្ញុំពុំអាចដឹងច្បាស់ទេ។

អូខេ ដោយពុំចាំបាច់និយាយច្រើនពេក នេះគឺរបៀបដែលខ្ញុំបានប្រើ៖

ប្រសិនបើផាទីសឹន (partition) ដែលអ្នកចង់ហ្វមមាតបានត្រូវ mount រួចហើយ យើងត្រូវ unmount វាជាមុន៖

$ su
Password:[វាយពាក្យសម្ងាត់របស់ឫស]
# umount /dev/hdc3

(ខ្ញុំយក /dev/hdc3​​ ជាឧទាហរណ៍ ចំពោះផាទីសឹនរបស់អ្នកអាចមានឈ្មោះផ្សេង)

បន្ទាប់ យើងអាចហ្វមមាតវាជា​ ប្រភេទ EXT3៖

# mkfs.ext3 /dev/hdc3 (ចាំអោយវាធ្វើការបានចប់សព្វគ្រប់ហើយ)

មុននឹងយើងអាចប្រើ ផាទីសិនថ្មីនេះបាន យើងត្រូវ mount វាសិន។ ប៉ុន្តែយើងត្រូវមាន កន្លែងសំរាប់ mount គឺយើងបង្កើត directory ថ្មី ឧទាហរណ៍​ storage:

# mkdir /storage
# mount /dev/hdc3 /storage

នេះគឺទីបញ្ចប់។​ លោកអ្នកអាចសាកល្បងចំលងឯកសារដាក់ ផាទីសិនថ្មីនេះមើល តើវាមានដំណើរការត្រឹមត្រូវឬអត់?

ឯការសារបានដកស្រង់ផ្នែកខ្លះៗពី ទីនេះ

Tagged

ការបង្កើត zip file ជាមួយលីណាក់/យូនិច

តាំងពីបានប្រើលីណាក់មក ខ្ញុំពុំសូវដែលបានបង្រួមឯកសារជាមួយ zipទេ ភាកច្រើនខ្ញុំបង្កើត gzip។​​ ហេតុអ្វី? គិតថា gzip វាស្រួលបង្កើតជាងនិងដោយសារតំរួវការនៅសាលាផងនោះ។ ប៉ុន្តែយើងក៏មិនអាចជៀសវាង មិនប្រើ zip​សោះដែរ។ ឧទាហរណ៍ ថ្ងៃនេះ មិត្តរបស់ខ្ញុំម្នាក់សួរខ្ញុំពីរបៀបបង្រួមឯកសារទៅជា zip ខ្ញុំស្រាប់តែស្រឡាំងកាំងតែម្តង។ ខ្ញុំសាកធ្វើដូចនេះ៖

  • $ ls
    dir1
  • $ zip file1.zip dir1
    adding: dir1/ (stored 0%)

មើលទៅហាក់ដូចជាដំណើរការ តែតាមពិត ឯកសារដែលនៅក្នុង dir1 អត់បានបញ្ចូលក្នុង file1.zip ទេ។ ដូចស័ព្ទដង អោយតែមានការងើងឆ្ងល់អ្វីមួយនោះ ខ្ញុំតែងតែសាកស្វែងរកជាមួយគូកឹល។ នេះគឺជាការបញ្ជាសំរាប់បង្រួម​ឯកសារដែលត្រឹមត្រូវ៖

  • $ zip -r file1.zip dir1
    adding: dir1/ (stored 0%)
    adding: dir1/myimage.jpg (stored 0%)


ប្រភពដើម

លេងឌីវីឌីជាមួយស៊ូសេ១០.១

អត្ថបទខ្លីនេះនិយាយ៽អំពី ការចាក់លេងឌីវីឌីដែលមាន encryption ដាក់បង្កប់ក្នុងឌីវីឌីដើម្បីការពារយើងកុំអោយលួចចំលងទុក។ ចំពោះឌីវីឌីភាកច្រើននៅស្រុកខ្មែរ ទាំងឌីវីឌីដើមដូចជាឌីវីឌីខារ៉ាអូខេហាក់បីដូចជាពុំមាន encryption ទេ។
ប៉ុន្តែបើលោកអ្នកទិញឌីវីឌីរឿងអាគាំងដើមវិញ ៩៩%ពិតជាមានបង្កប់ encryption ជាមិនខាន។ ឧទាហរណ៍ថ្ងៃនេះខ្ញុំបានខ្ចីរឿងគំនូជីវចលជប៉ុនពីមិត្តម្នាក់មានចំនងជើង ខ្មោចក្នុងសំបកសែល (Ghost in the Shell)
ហើយបានសាកចាក់ជាមួយកាហ្វេន​ (Kaffeine)​លើលីណាក់ស៊ូសសេ១០.១ ប៉ុន្តែជាការសោកស្តាយ វាពុំអាចចាក់បានឡើយ។

ក្រោយពីបានរុករកចំលើយជាមួយគូកឹលមក ទើបដឹងថាបញ្ហាដើមគឺមកពី ស៊ូសេអត់មាន libdvdcss ដែលជាបណ្ណាល័យចាំបាច់សំរាប់ ពន្លា encryption វិញ។

ដូច្នេះបើយើងចង់លេង ឌីវីឌីទាំងនោះបាន យើងត្រូវបញ្ចុល libdvdcss ដែលអាចទាញយកបានពី
http://download.videolan.org/pub/libdvdcss/1.2.9/rpm/libdvdcss2-1.2.9-1.i386.rpm។ អាចបញ្ចូលជាមួយនឹងការបញ្ជានេះ៾៖

$su

password [enter root password]

$rpm -ivh libdvdcss2-1.9-i386.rpm

សូមសាកល្បងចាក់ឌីវីឌីម្តងទៀតមើល តើលោកអ្នកមានបញ្ហាទៀតទេ?

Firefox 2.0 rpm សំរាប់ស៊ូសេ១០.១

ទោះបីជាFirefox 2.0បានបញ្ចេញប៉ុន្មានថ្ងៃមកហើយក៏ដោយ មិនមានអ្នកណាធ្វើកញ្ចប់ RPM​ សំរាប់ស៊ូសេលីណាក់ទេ។
ថ្ងៃនេះសំណាងល្អ ខ្ញុំបានទៅលេងទំព័រវ៉ិបនេះដែលនិយាយពីលីណាក់និងអូផិនសស់ ក៏ប្រទះឃើញដំណឹងទាក់ទងនឹង កញ្ចប់RPM
នៃFirefox 2.0សំរាប់ស៊ូសេ។

បើកុំព្យួទ័ររបស់អ្នកដើស៊ូសេលីណាក់ ហើយចង់បានFirefox 2.0 ដែរនោះ អ្នកអាចទៅទាញយកវាបានពី៖
SUSE 10.1 (i586) (១) | SLED 10 (i586) (២)

Firefox 2.0​ក៏ត្រូវការ dependencies ពីរដែរ៾​៖​​ mozilla-nss និង mozilla-nsrp៼។ អ្នកអាចទាញយកពួកវាពីរបណ្តាញខាងលើ។

ខ្ញុំទើបតែបានupdateរបស់ខ្ញុំថ្មីៗនេះ ហើយមានការពេញចិត្តជាមួយកំណែប្រែ២​ នេះយ៉ាងខ្លាំង។ ខាងក្រោមនេះជារូប screenshot
Firefox 2.0 ដើរលើស៊ូសេ១០.១៖

(១)៾៾៾ បណ្តាញសំរាប់ Open SuSE
(២)​ បណ្តាញសំរាប់ SuSE Linux Enterprise Desktop (paid version)

ប្រភពព៍តមាន៾៖ Linux and Open Source Blog

Follow

Get every new post delivered to your Inbox.