Archive for the ‘ភាសាខ្មែរ’ Category
មេរៀនទី២៖ បីជំហានដើម្បីបង្កើតយ៉ាវា
នៅក្នុងមេរៀនមុន យើងបានឃើញឧទាហរណ៍កម្មវិធីតូចមួយ សរសេរជាមួយយ៉ាវា។ យើងបានបញ្ចប់មេរៀន ដោយចោលសំនួរថា “ហេតុអ្វីក៏យើងជ្រើសបំបែកកម្មវិធីដ៏តូចនោះជាពីរឯកសារ?” តាមពិតទៅ វាពុំមានជាអ្វីសំខាន់ ណាស់ណាទេ វាគ្រាន់តែជាការគិតថា បើធ្វើយ៉ាងនោះ វាមានផ្តល់ភាពងាយស្រូល ក្នុងការពិនិត្យកូតដើម។
យ៉ាវាកូតដើម (source code) តែងតែមាន ចុងកន្ទុយ (extention) .java ហើយឈ្មោះរបស់ឯកសារនោះ គួរចាប់ផ្តើមដោយអក្សរធំ ដោយconvention។ ចំនុចសំខាន់មួយទៀតដែលគួរគាត់ចំណាំគឺ ឈ្មោះរបស់ឯកសារត្រួវតែដូចនឹងឈ្មោះរបស់ class ។ បើសិនឃ្លាចុងក្រោយនេះមិនមានន័យចំពោះអ្នក សូមកុំទាន់បារម្ភ អ្វីៗនឹងបានច្បាស់លាស់ក្នុងពេលអនាគត។
ជាសង្ខេប ដើម្បីបង្កើតកម្មវីធិយ៉ាវា យើងត្រូវធ្វើតាម ៣ ដំណាក់កាល៖
១) សរសេរកូតដើម (souce code)
២) កំផាយកូតដើម
៣) បញ្ជាកូដដែលបានកំផាយរួចហើយ (Execute or run the compile code)

មេរៀនទី១៖ យ៉ាវា ភាសាកុំព្យូទ័រសំរាប់សរសេរកម្មវីធី
នៅក្នុងមេរៀនដំបូងនេះ យើងសន្មតថាលោកអ្នកបានបញ្ចូលយ៉ាវាកំផាយលើរទៅក្នុងមាស៊ីនកុំព្យូទ័រ
រួចហើយ។ ដូច្នេះ យើងអាចចាប់ផ្តើមសរសេរកម្មវិធីដំបូងបំផុត ដែលជាកម្មវីធីដ៏ល្បីល្បាញជាងគេគឺ
“Hello World”។
public class MyApplication {
public static void main(String[ ] args) {
HelloWorldProgram p = new HelloWorldProgram();
p.start();
}
}
សរសេរកូតដូចខាងលើ ហើយផ្ទុកវាជាឯកសារឈ្មោះ MyApplication.java
បន្ទាប់មក សូមសរសេរកូចដូចខាងក្រោមនេះ ហើយផ្ទុកវាជាឯកសារមួយទៀតឈ្មោះ HelloWorldProgram.java
public class HelloWorldProgram {
public void start() {
System.out.println("Hello World");
}
}
យើងកំផាយ (compile) ឯកសារទាំងពីរនោះដោយវាយពាក្យបញ្ជា៖
$ javac HelloWorldProgram.java
$ javac MyApplication.java
យើងអាចរត់ (run) កម្មវីធីដោយ៖
$ java MyApplication
បើសិនជាអ្នកមានចម្ងល់ថា ហេតុអ្វីក៏យើងចាំបាច់បំបែកកម្មវិធីដ៏តូចនេះជាពីរចំនែក?
ខ្ញុំនឹងបកស្រាយមូលហេតុនោះនៅពេលក្រោយ។
ចំពោះពេលនេះ សូមសាកល្បងកំផាយនិងរត់កម្មវិធី “Hello World”នេះ។ បើសិនជាមានចម្ងល់អ្វី
អ្នកអាចសួរមកបាន។
ចងក្រង RPM ពី Source RPMs
ជាធម្មតា ពេលខ្ញុំបញ្ចូល កញ្ចប់ថ្មីៗក្នុងអូផិនស៊ូស៊ី បើសិនជាមិនអាចរក binary rpm បានទេ ខ្ញុំតែងតែចងក្រង (compile) កញ្ចប់ទាំងនោះពីកូដប្រភពដើម។ កូដប្រភពដើម អាចត្រូវបានខ្ចប់ជា tar.gz ឬ .src.rpm។ ក្នុងករណីទីមួយ យើងគ្រាន់តែពន្លា កូដប្រភពដើម រួចបញ្ជា ./configure, make និង make install ជាធម្មតា។ ពេលនេះ ខ្ញុំសូមលើកយក វិធីចងក្រងកម្មវិធី ជាមួយនឹង កូដប្រភពដើម ខ្ចប់ជា .src.rpm។
$ rpmbuild -clean -rebuild packagename.src.rpm
ក្រោយពីបាន វាយពាក្យបញ្ជាខាងលើហើយ កញ្ចប់ binary RPM នឹងត្រូវបានបង្កើតក្នុង subdirectory នៃ ថត /usr/src/packages/RPMS/។ សូមពិនិត្យមើល ក្នុងថតដែលមានឈ្មោះ ចាប់ផ្តើមដោយអក្សរ i*** ឧទាហរណ៍ i386 ជាករណីរបស់ម៉ាស៊ីនខ្ញុំ។
ស្ថាបនា និង ដំឡើង បានស៊ី លើ ស៊ូសាលីណាក់ ១០.១
ដោយ Magnus Hoglund
- ប្រសិនបើលោកអ្នកបានដំឡើង កំណែចាស់របស់បានស៊ី សូមចាប់ផ្តើមដោយលុបវាជាមុនសិន។
- ដំឡើងកញ្ចប់ទាំងនេះ (ដោយប្រើ Yast)៖
- mono-develop
- monodoc-core
- sqlite-devel
- libmusicbrainz-devel
- gstreamer010-devel
- libgnomeui-devel
- gnome-desktop-devel
- nautilus-cd-burner-devel
- យកកំណែថ្មីបង្អស់របស់ បានស៊ី ពី http://banshee-project.org។ ក្នុងសាច់រឿងនេះ កំណែចុងក្រោយគឺ ០.១១.២
ទាញយកឯកសារ៖
banshee-0.11.2.tar.gz
banshee-offical-plugins-0.11.2.tar.gz - ស្រាយ បានស៊ី (banshee-0.11.2.tar.gz) ទៅថតបណ្តោះអាសន្នមួយ។
tar xzvf banshee-0.11.2.tar.gz
- បើកស្ថានីយ៍មួយ ក្នុងថតនេះ ហើយរត់៖
./configure
រត់៖
make - ប្តូរទៅជាឫស (su) រួចរត់៖ make install
- ចេញទៅជាអ្នកប្រើធម្មតា និង ចាប់ផ្តើម បានស៊ី (/usr/local/bin/banshee &)
- ការដំឡើង plugins របស់ បានស៊ី អាចធ្វើបានដោយវិធីដូចគ្នា។ ក្នុងករណីរបស់ខ្ញុំ ៗបានស្រាយ banshee-offical-plugins-0.11.2.tar.gz និងរត់ ពាក្យបញ្ជាដូចខាងលើ (មានន័យថា៖ “./configure” “make” “make install”)
នេះជាការស្រេច សូមរីករាយសប្បាយជាមួយបានស៊ី!

អត្ថបទខាងលើបានបកប្រែពី Novel Cool Solution។ អត្ថបទដើមជាភាសាអង់គ្លេសអាចរកឃើញនៅទីនេះ។ វីធីរៀបរាប់ខាងលើ បានផ្ទៀងផ្ទាត់ដោយខ្ញុំបាទ ជាមួយអូផេនស៊ូសា កំណែ១០.១។ បើមិត្តអ្នកអានមានចម្ងល់ ឬបានឃើញភាពខុសឈ្គងមួយណា សូមមេត្តាអោយខ្ញុំដឹងផង។ អរគុណ៕
Format Hard Disk with ext3
ដោយសារខ្ញុំបានប្រើប្រាស់ប្រព័ន្ធប្រត្តិប័ត្រការ Windows ជាយូលង់ណាស់មកហើយនោះ partitions នៃ hard disks ភាគច្រើនជា ntfs។ ថ្ងៃនេះខ្ញុំចង់បំលែង ntfs partition មួយមកជាលីណាក់ ext3 partition វិញដោយសារ hard drive ក្នុងលីណាក់ស្ទើពេញហើយ។ តើយើង format partition ជាមួយលីណាក់ដោយរបៀបណា? គិតៗទៅ ខ្ញុំមិនដែលបានធ្វើពីមុនទេ។
ដំបូងខ្ញុំខំរកកម្មវិធី ដែលមកជាមួយ ខេឌីអ៊ី (KDE) តែរកមិនឃើញមានអាណាមួយសំរាប់ហ្វមមាត (format) សោះ។ ប្រហែលជាមាន tools ឬកម្មវិធីខ្លះដែលអាចហ្វមមាត ដើរលើខេឌីអ៊ី ហើយខ្ញុំមិនបានបញ្ចូលវា ដូច្នេះបើលោកអ្នកដឹងឈ្មោះកម្មវិធីទាំងនោះ សូមមេត្តាប្រាប់ផង។ យ៉ាងណាមិញ ខ្ញុំបានសំរេចចិត្តប្រើ command-line ដើម្បីហ្វមមាតវា។ ខ្ញុំស្ទើភ្លេចប្រាប់ថា ក្នុងប្រព័ន្ធលីណាក់ វាមានប្រភេទ partitions ជាច្រើន ដូចជា៖ Reiserfs (the default one that SuSE 10.1 uses), ext3, zfx,… ។ល។ ខ្ញុំជ្រើសយក ext3 ក្រោយពីបានធ្វើការស្រាវជ្រាវបន្តេចបន្ទួច ហើយចំពោះភាពខុសគ្នានៃប្រភេទ partitions ទាំងនោះ ខ្ញុំពុំអាចដឹងច្បាស់ទេ។
អូខេ ដោយពុំចាំបាច់និយាយច្រើនពេក នេះគឺរបៀបដែលខ្ញុំបានប្រើ៖
ប្រសិនបើផាទីសឹន (partition) ដែលអ្នកចង់ហ្វមមាតបានត្រូវ mount រួចហើយ យើងត្រូវ unmount វាជាមុន៖
$ su
Password:[វាយពាក្យសម្ងាត់របស់ឫស]
# umount /dev/hdc3
(ខ្ញុំយក /dev/hdc3 ជាឧទាហរណ៍ ចំពោះផាទីសឹនរបស់អ្នកអាចមានឈ្មោះផ្សេង)
បន្ទាប់ យើងអាចហ្វមមាតវាជា ប្រភេទ EXT3៖
# mkfs.ext3 /dev/hdc3 (ចាំអោយវាធ្វើការបានចប់សព្វគ្រប់ហើយ)
មុននឹងយើងអាចប្រើ ផាទីសិនថ្មីនេះបាន យើងត្រូវ mount វាសិន។ ប៉ុន្តែយើងត្រូវមាន កន្លែងសំរាប់ mount គឺយើងបង្កើត directory ថ្មី ឧទាហរណ៍ storage:
# mkdir /storage
# mount /dev/hdc3 /storage
នេះគឺទីបញ្ចប់។ លោកអ្នកអាចសាកល្បងចំលងឯកសារដាក់ ផាទីសិនថ្មីនេះមើល តើវាមានដំណើរការត្រឹមត្រូវឬអត់?
ឯការសារបានដកស្រង់ផ្នែកខ្លះៗពី ទីនេះ។